សូមស្វាគមន៍មកកាន់ទំព័រ Early Songs - ចម្រៀងសម័យដើម ទំនាក់ទំនង 096 4444 679 / 088 881 3456
Wednesday, 27 April 2022
ក្រូចឆ្មាជួយបំបាត់ក្លិនខ្លួនយ៉ាងសាកសិទ្ធ
លោកអ្នកដែលមានបញ្ហា ក្លិនខ្លួន ក្លិនក្លៀក ពិសេសបងប្អូនដែលលេងកីឡា នឹងធ្វើការបែកញើសជាប្រចំាប្រាកដជាជួបនូវបញ្ហា
បញ្ហាទាំងនេះត្រូវអត់? ហើយព្យាយាមប្រើប្រាស់នូវផលិតផលដូចជា ដើម្បីបំបាត់ក្លិនខ្លួនដែលទិញនៅលើទីផ្សារជាពុំខាន។
ការធ្វើបែបនេះក៏ល្អប្រសើរដែរ តែយើងត្រូវចំណាយថវិកាខ្ពស់ និងជូនកាលផលិតផលទាំងនោះអាចបណ្តាលឱ្យប្រលាក់អាវយើងទៀតផង។
ថ្ងៃនេះ Early Songs សូមធ្វើការណែនាំនៅឱសថបុរាណខ្មែរមួយប្រភេទ ដែលមិនប៉ះពាល់ដល់សុខភាពទៀតផងនោះគឺ ផ្លែក្រូចឆ្មា។
Admin ហ៊ានធានាថានឹងបាត់100% ហើយមិនចំណាយថវិកាច្រើនទៀតផង។
វិធីធ្វើ និង ប្រើប្រាស់
យកក្រូចឆ្មាមួយផ្លែមកពុះជាពីរចំណែក ច្របាច់យកគ្រាប់ចេញអោយអស់ រួចធ្វើការលុញថ្នមៗនៅបរិវេណក្លៀក អោយសប់ល្អរួចទុកចោល
ប្រមាណ ១០ ទៅ ១៥នាទី សឹមធ្វើការសំអាតចេញដោយទឹកស្អាត។
បើយល់ល្អ លោកគួរធ្វើមុនពេលងូតទឹកទើបប្រសើរ ព្រោះកុំអោយខាតពេល និង ខាតទឹកក្នុងការលាងសំអាត។
Admin ធ្លាប់អនុវត្តហើយឃើញថាល្អទើបយកមកចែករំលែក៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment